មន្រ្តីការិយាល័យរបៀប - ០១ នាក់ Full-time Job
3 years ago Admin & Human Resource Phnom Penh 577 viewsJob Details
Job Description
មន្រ្តីការិយាល័យរបៀប ទទួលបន្ទុកការងារ និងជំនួយដល់ប្រធានក្រុមក្នុងការធានាដល់ការប្រព្រឹត្តទៅដោយរលូន និងជួយពង្រឹងកិច្ចការងារផ្នែករដ្ឋបាលនៅគ្រប់ការិយាល័យ ផ្តោតទៅលើ ការគ្រប់គ្រងត្រាក្រុមហ៊ុន រត់ការឯកសារ ត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋាន រក្សាទុកដាក់ឯកសារច្បាប់ដើម និងចាត់ចែងប្រើប្រាស់ប្រាក់បន្ទាប់បន្សំ ការថែទាំអនាម័យការិយាល័យ និងការងាររដ្ឋបាលទូទៅផ្សេងៗ ការងារគាំទ្រប្រតិបត្តិការប្រចំាថ្ងៃនៅកម្រិតសាខា និងរៀបចំឯកសារចំណាយផ្សេងៗរបស់ ធនាគារ ហត្ថា។
Location: ការិយាល័យកណ្តាល - ភ្នំពេញ
Duties and Responsibilities
- ចូលរួមអភិវឌ្ឍនូវគោលការណ៍ និងនីតិវិធិរបស់នាយកដ្ឋានរដ្ឋបាល ឱ្យមានលក្ខណៈកាន់តែល្អប្រសើរឡើង។
- តាមដាន និងរៀបចំការចំណាយប្រចាំខែរបស់ក្រុមហ៊ុន ហើយធ្វើការត្រួតពិនិត្យភាពត្រឹមត្រូវ និងរៀបចំការចំណាយទាំងនោះឲ្យបានទាន់ពេលវេលា។
- ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ សណ្ឋាគារផ្សេងៗ ក្នុងការស្នើសុំសម្រង់តម្លៃ កក់បន្ទប់ ឬជួលបន្ទប់ប្រជុំ និងទិញសំបុត្រយន្តហោះជូនគណៈគ្រប់គ្រង។
- រត់ការឯកសារ និងកត់ត្រាសំណើចេញ-ចូល រួចថែរក្សាតម្កល់ទុកដាក់ឯកសារច្បាប់ដើម ឬច្បាប់ថតចម្លងក្រោយពេល បោះត្រារួចរាល់។
- ប្រើប្រាស់ និងរក្សាទុកត្រាក្រុមហ៊ុននៅកន្លែងដែលមានសុវត្ថិភាព និងបង្កើតលេខលិខិត ដើម្បីចុះចូលក្នុងសៀវភៅតាមដាន។
- ត្រួតពិនិត្យលើការងារអនាម័យការិយាល័យ គ្រប់គ្រងសម្ភារៈប្រើប្រាស់នៅក្នុងការិយាល័យ និងការទុកដាក់ឧបករណ៍ប្រើប្រាស់របស់អ្នកសំអាត។
- រក្សាទុកដាក់ និងបែងចែកសម្ភារៈប្រើប្រាស់ប្រចាំខែឲ្យបានត្រឹមត្រូវ និងផ្គត់ផ្គង់អាហាសម្រន់ជូនអ្នកគ្រប់គ្រង បុគ្គលិក និងភ្ញៀវអោយបានគ្រប់គ្រាន់។
- ត្រួតពិនិត្យ តាមដាន និងផាកពិន័យចំពោះបុគ្គលិកដែលមិនបានអនុវត្តតាមគោលការណ៍វិន័យរបស់ធនាគារ ហត្ថា។
- ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
Skills Specifications
- កំពុងសិក្សា ឬ បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាល គ្រប់គ្រង ឬជំនាញផ្សេងៗទៀតដែលមានតម្លៃស្មើ។
- មានបទពិសោធន៍ការងារដែលពាក់ព័ន្ធយ៉ាងតិច ០១ឆ្នាំ។
- មានចំណេះដឹងលើជំនាញកុំព្យូទ័រ (Ms. Word, Excel, PowerPoint, Internet & Email) ។
- មានចំណេះដឹង និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។
- មានការប្តេជ្ញាចិត្តក្នុងការបំពេញការងារ មានភាពស្មោះត្រង់ និងមានការប្រាស្រ័យទាក់ទងល្អ។
Company Description
NO DESCRIPTION