Login for faster access to the best deals. Click here if you don't have an account.

អ្នកធ្វើភេសជ្ជៈ (Barista) Full-time Job

4 years ago   Babysitting & Nanny Work   Phnom Penh   446 views
Job Details

អ្នកធ្វើភេសជ្ជៈ

ភារៈកិច្ច និងការទទួលខុសត្រូវ

- ផលិតផលល្អឥតខ្ចោះ ភេសជ្ជៈមានគុណភាពខ្ពស់ សេវាកម្មអតិថិជនល្អបំផុតតាមរូបមន្ត និងនីតិវិធីស្តង់ដាររបស់ក្រុមហ៊ុន។

- ស្វែងយល់ឱ្យបានច្បាស់លើចំណេះដឹងផលិតផល និងជំនាញបច្ចេកទេសពាក់ព័ន្ធផ្សេងទៀតដូចជាជំនាញ Barista, Cashier, លំហូរការងារតាមទីតាំងនីមួយៗ, លំហូរសាច់ប្រាក់ប្រចាំថ្ងៃ និងការប្រើប្រាស់ប្រព័ន្ធគិតលុយជាដើម។

- ទទួលការបញ្ជាទិញរបស់អតិថិជនឱ្យបានត្រឹមត្រូវ និងអនុវត្តយ៉ាងរហ័សក្នុងការធ្វើភេសជ្ជៈជូនអតិថិជន។

- លើកកម្ពស់វប្បធម៌ គុណតម្លៃ និងបេសកកម្មរបស់ ឌិ អាលលី ខេមបូឌា តាមរយៈការអនុវត្តការងាររបស់ខ្លួន។

- រៀបចំភេសជ្ជៈជូនអតិថិជនទៅតាមស្តង់ដារ ឬតាមតម្រូវការរបស់អតិថិជនរួមទាំងការផ្លាស់ប្តូរបរិមាណគ្រឿងផ្សំ ឬគ្រឿងផ្សំជំនួស។

- អនុវត្តតាមបទបញ្ញាផ្តៃក្នុង គោលនយោបាយ និងនីតិវិធីប្រតិបត្តិការ រួមទាំងគោលការណ៍សម្រាប់ដោះស្រាយបញ្ហាផ្សេងៗដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ដល់ ឌិ អាលលី ខេមបូឌា។

- ខិតខំយកចិត្តទុកដាក់រៀន ជួយសម្របសម្រួល និងចូលរួមគ្រប់សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល និងចេះផ្តល់យោបល់។ 

- ខិតខំធ្វើការងារប្រកបដោយភាព សុច្ចរិត ស្មោះត្រង់ ហ្មត់ចត់ និងមានចំណេះដឹងក្នុងគោលបំណងលើកកម្ពស់អនាម័យសេវាកម្មផលិតផលប្រកបដោយគុណភាព និង ស្របជាមួយតម្រូវការអតិថិជន។

- ទទួលកិច្ចការផ្សេងៗទៀតដែលចាត់ចែងដោយប្រធានផ្នែកផ្ទាល់។

តម្រូវការការងារ៖

-កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ

-មិនទាមទារបទពិសោធន៍ការងារ

-អាចទំនាក់ទំនងភាសាអង់គ្លេសបានខ្លះៗ

-អាចប្រើប្រាស់កម្មវិធី Ms. Office អ៊ិនធឺណិត និងអ៊ីម៉ែល

-មានទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការងារជាក្រុម

-មានទំនួលខុសត្រូវខ្ពស់ និងជំនាញក្នុងការដោះស្រាយបញ្ហា

-មានអាកប្បកិរិយាល្អ និងផ្នត់គំនិតវិជ្ជមាន

-មានឆន្ទៈក្នុងការរៀន និងចែករំលែកការងារ

Company Description
Bubble Tea Shop