មន្ត្រីឥណទាន (៥០នាក់) Full-time Job
3 years ago Sale & Marketing Phnom Penh 887 viewsJob Details
តួនាទី និងទំនួលខុសត្រូវ
1. រៀបចំនិងអនុវត្តផែនការសកម្មភាព និងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់គ្រឹះស្ថាន
2. រៀបចំផែនការការងារប្រចាំសប្តាហ៍ និងប្រចាំខែ រួមទាំងមានការប្រមូលសំណងនិងការទូទាត់ដែលទទួលបានការយល់ព្រមពីប្រធានក្រុមមន្រ្តីឥណទាន និង ប្រធានសាខា
3. កសាងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋានមានដូចជា មេភូមិ មេឃុំ មេប៉ុស្តិ៍ និងប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅតាមតំបន់នានា
4. ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា
5. ជួបអតិថិជនសក្តានុពលនិងវាយតម្លៃពាក្យសុំប្រាក់កម្ចីរបស់ពួកគេដោយអនុលោមតាមគោលការណ៍និងនីតិវិធីឥណទានរបស់គ្រឹះស្ថាន
6. ធានាឱ្យបាន ១០០% នៃការប្រើប្រាស់ប្រាក់កម្ចីរបស់អតិថិជនឱ្យត្រឹមត្រូវតាមគោលបំណង
7. ចាត់វិធានការជាបន្ទាន់នៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា សម្រាប់ជាព័ត៌មាន និងដំណោះស្រាយ
8. ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់
9. ធ្វើការស្រាវជ្រាវលើការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែង របស់ដៃគូប្រកួតប្រជែងរបស់ស្ថាប័នក្នុងតំបន់ប្រតិបត្តិការហើយបញ្ជូនរបាយការណ៍ទៅប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា
10. រៀបចំរបាយការណ៍ប្រចាំខែអាចត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា
11. កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា
លក្ខតម្រូវ
• បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ឬកំពុងបន្តសិក្សាថ្នាក់បរិញ្ញបត្រ បរិញ្ញាបត្ររង ផ្នែកធនាគារ ហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច គ្រប់គ្រង ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ
• បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរ
• មានបទពិសោធន៏យ៉ាងតិច ១ ឆ្នាំទាក់ទងនិងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ
• ពូកែខាងគណិតវិទ្យា និងជំនាញគណនាបានល្អ
• មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហាផ្សេងៗ
• មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office
• មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការជាក្រុមបាន
• អាចធ្វើការក្រោមសម្ពាធបាន
• មានឆន្ទៈក្នុងការរៀនសូត្រអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស
• ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការផ្ទាល់
របៀបដាក់ពាក្យ
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល [email protected] / [email protected]
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ម.ក ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្ត ប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត