Login for faster access to the best deals. Click here if you don't have an account.

ពេទ្យសង្គ្រោះ 3នាក់ Full-time Job

2 years ago   Healthcare & Science   Battambang   613 views
Job Details

ផ្នែក ប្រតិបត្តិការ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត

គោលបំណងនៃមុខតំណែង

ពេទ្យសង្គ្រោះគឺទទួលខុសត្រូវក្នុងការគ្រប់គ្រងការថែទាំរបួសនិងធ្វើឱ្យជនរងគ្រោះមានស្ថិរភាពក្នុងករណីមានគ្រោះថ្នាក់ ពេទ្យសង្គ្រោះក៏ទទួលខុសត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការផ្តល់ដំបូន្មានត្រឹមត្រូវនិងទាន់ពេលវេលាទៅលើបញ្ហា វេជ្ជសាស្ត្ររបស់បុគ្គលិក ពេទ្យសង្គ្រោះធ្វើការដើម្បីគាំទ្រដល់ក្រុមសកម្មភាពមីន ក្រុមការងារពហុមុខងារនិងស្ថិតនៅ ក្រោមការណែនាំដោយផ្ទាល់របស់ប្រធានក្រុម MAT / BAC / Mech / EOD នៅពលដែលត្រូវបានដាក់ពង្រាយនៅវាលសម្រាប់ ថេរវេលានីមួយៗនៃវដ្តការងារ

សំគាល់ៈ តួនាទីនេះដើរតាមវដ្តការងារនៃក្រុមប្រតិបត្តិការរបស់ក្រុមអង្គការម៉ែកដោយមានន័យថា បុគ្គលិកដែលត្រូវ បានជ្រើសរើសនឹងត្រូវធ្វើការរាល់ថ្ងៃរួមទាំងថ្ងៃចុងសប្តាហ៍ដោយប្រមាណ២០ថ្ងៃនៃខែនីមួយៗអមដោយការឈប់ សម្រាកប្រមាណ១០ថ្ងៃជាប់ៗគ្នា រាល់ការធ្វើការចុងសប្តាហ៍និងថ្ងៃឈប់សម្រាកសាធារណៈ ត្រូវបានរាប់បញ្ចូល ទៅក្នុងពេលឈប់សម្រាក Stand Down ក្នុងអំឡុងពេលនៃវដ្តការងារបុគ្គលិកនឹងបានរំពឹងថាគឺត្រូវស្នាក់នៅឯវាល ផងដែរ

Responsibilities

  • ទទួលខុសត្រូវទូទៅ
  • យល់ដឹងពីនីតិវិធីបទដ្ឋានប្រតិបត្តិការផ្នែកវេជ្ជសាស្ត្ររបស់អង្គការម៉ែកកម្ពុជានិងនីតិវិធីព្យាបាលវេជ្ជសាស្រ្តរបស់អង្គការម៉ែក
  • មានការយល់ដឹងទូលំទូលាយអំពីរាល់បទដ្ឋានប្រតិបត្តិការកម្មវិធី (SOPs)
  • ផ្តល់ដំបូន្មានដល់បុគ្គលិកទាំងអស់នៅជុំរុំស្នាក់ទីវាល អំពីអនាម័យ និងវិធានការការពារជំងឺ
  • ទៅតាមការណែនាំរបស់ប្រធានក្រុម ត្រូវស្ថិតនៅចម្ងាយសុវត្ថិភាពអប្បបរមាដែលពាក់ព័ន្ធពីសកម្មភាពប្រតិបត្តិការ
  • ពេទ្យក្រុមត្រូវទទួលខុសត្រូវក្នុងការបង្កើតចំណុចសង្គ្រោះបឋម នៅការដ្ឋានបោសសម្អាត មុនពេលចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃ ហើយត្រូវបិទបន្ទាប់ពីប្រតិបត្ដិការបានឈប់នៅថ្ងៃនោះ
  • ការភ្ជាប់ទំនាក់ទំនងរវាងពេទ្យសង្គ្រោះនិងក្រុមត្រូវរក្សាឱ្យមានពេញមួយថ្ងៃធ្វើការ
  • រាល់បញ្ហាវេជ្ជសាស្ត្រដែលជួបប្រទះហួសពីកម្រឹតវគ្គបណ្តុះបណ្តាលដែលខ្លួនរៀន ពេទ្យសង្គ្រោះត្រូវតែពិគ្រោះជាមួយពេទ្យ ដែលមានសមត្ថភាព
  • ត្រូវធានាបានថាសំភារៈនិងបរិក្ខាពេទ្យនៅទីវាលទាំងអស់ត្រូវតែស្អាតនិងអាចបម្រើការបាន
  • រាល់សម្ភារៈពេទ្យទាំងអស់ត្រូវតែពិនិត្យរៀងរាល់ថ្ងៃ ហើយរាល់របស់ដែលបាត់ ឬខូចខាតត្រុវរាយការណ៍ទៅថ្នាក់លើនៅថ្ងៃដដែលនោះ របស់ទាំងនេះផងដែរ គឺត្រូវបានជំនួសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រុមការងារនឹងត្រូវផ្អាក់ប្រតិបិត្តការសិន ប្រសិនបើរបស់មានមិនគ្រប់អប្បបរមាដែលបានកំណត់ ឬមិនអាចប្រើការបាន ហើយនោះក្រុមប្រតិបត្តិការគឺមិនត្រូវបន្ត រហូតទាល់តែរបស់ដែលត្រូវការត្រូវបានដាក់ជំនួសឡើងវិញ
  • របាយការណ៍នៃការពិនិត្យសម្ភារៈពេទ្យ ត្រូវតែរក្សាទុកនៅក្នុងឯកសារពេទ្យហើយការត្រួតពិនិត្យទាំងនេះត្រូវតែធ្វើឡើងជារៀងរាល់ ថ្ងៃ ពេទ្យក្រុមទទួលខុសត្រូវក្នុងការថែរក្សាសម្ភារៈពេទ្យឱ្យមានសណ្ដាប់ធ្នាប់ និងរាយការណ៍ពីតម្រូវការចាំបាច់ណាមួយសម្រាប់ ការផ្លាស់ប្តូរ ឱ្យបានមុនវាអស់ ទៅប្រធានពេទ្យក្រុម
  • ការចុះបញ្ជីឱសថទាំងអស់ដែលមានកាលបរិច្ឆេទផុតកំណត់នឹងត្រូវរក្សាទុក ពេទ្យនឹងរក្សាហើយត្រួតពិនិត្យបញ្ជីថ្នាំពេទ្យទាំង អស់ឱ្យបានត្រឹមត្រូវសម្រាប់ការផ្ដល់ទៅសមាជិកក្រុម ឱសថនឹងត្រូវបានបញ្ជាទិញឡើងវិញនៅពេលវេលាសមស្របមួយមុន ពេលផុតកំណត់
  • ពេទ្យក្រុមត្រូវតែ ផ្ដល់យោបល់ទៅប្រធានបច្ចេកទីវាល(N/TFM) / ប្រធានសម្របសម្រួលទីវាល(FOC) / ប្រធានទីវាល (FS) ប្រធានពេទ្យក្រុម (MS) អំពីបញ្ហាសុខភាពដែលកើតមានចំពោះបុគ្គលិកក្នុងក្រុម (ជំងឺ, សុខភាព, បញ្ហា និងភាពតានតឹងបុគ្គល)
  • ត្រូវធានាបានថាបរិក្ខាពេទ្យទាំងអស់ត្រូវទុកដាក់នៅទីកន្លែងសុវត្ថិភាពនៅពេលឈប់ធ្វើការងារ
  • ប្រសិនបើគ្មានគ្រូពេទ្យសង្គ្រោះនឹង/ឬរថយន្តបញ្ជូនជនរងគ្រោះ គ្រប់ប្រតិបត្តិការទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់និងរាយការណ៍ជូនអ្នកគ្រប់គ្រងផ្ទាល់
  • ផ្លូវជម្លៀសជនរងគ្រោះពីការដ្ឋានធ្វើការទៅមណ្ឌលសុខភាពដែលនៅជិតបំផុតគួរតែត្រូវបានធ្វើដំណើរសាកល្បងដើម្បីដឹងពេលវេលានិងចំងាយធ្វើដំណើរត្រឹមត្រូវ
  • នីតិវិធី ជម្លៀសជនរងគ្រោះ (CASEVAC) ត្រូវអនុវត្តយ៉ាងហោចណាស់ម្ដងរៀងរាល់វដ្តការងារ នីមួយ និងត្រូវកត់ត្រា នៅក្នុង សន្លឹក កិច្ចការប្រចាំថ្ងៃ
  • របស់ទាំងអស់ដែលត្រូវបានដកចេញឬត្រូវបានប្រើអស់នឹងត្រូវបានជំនួសក្នុងរយៈពេល២៤ ម៉ោង
  • មានសមត្ថភាពក្នុងការបំពេញទម្រង់ទាំងអស់ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រនៅក្នុង SOP
  • អនុវត្តការថែទាំរបួសនិងផ្តល់ការណែនាំផ្នែកវេជ្ជសាស្រ្តសម្រាប់ការសង្រ្គោះបឋមដល់បុគ្គលិក អង្គការម៉ែក នៅពេលចាំបាច់
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់ប្រធានក្រុម ឬប្រធានពេទ្យក្រុមដើម្បីបំពេញនូវតម្រូវការប្រតិបត្តិការ
  • ការជម្លៀសជនរងគ្រោះ
  • រក្សាការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តគ្រប់ពេលជម្លៀសជនរងគ្រោះពីតំបន់ដែលបានបោសសំអាតទៅតំបន់វេជ្ជសាស្រ្តនៅក្នុងតំបន់ រដ្ឋបាល ឬទៅរថយន្តជម្លៀស / រថយន្តសង្គ្រោះ ត្រូវត្រៀមជាស្រេចដើម្បីបញ្ឈប់និងធ្វើការវាយតម្លៃជនរងគ្រោះលើកទីពីរនៅពេលដែលត្រូវការ
  • សម្របសម្រួលការដាក់ជនរងគ្រោះទៅក្នុងរថយន្តជម្លៀស/ រថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីអ្នកកាន់ប្រង់ការ
  • អនុវត្តការវាយតម្លៃជនរងគ្រោះលើកទីពីរហើយបញ្ជាក់ស្ថេរភាពមុនពេលចេញដំណើរពីការដ្ឋានធ្វើការ
  • បន្ទាប់ពីមានស្ថេរភាព សូមផ្តល់ព័ត៌មានបន្ថែមដល់ប្រធានទីវាល / ប្រធានក្រុមដែលពួកគេត្រូវការសម្រាប់ធ្វើរបាយការណ៍គ្រោះថ្នាក់បឋម
  • រៀបចំយ៉ាងហោចណាស់បុគ្គលិកពីរនាក់ដែលមានក្រុមឈាមតែមួយដូចគ្នានឹងជនរងគ្រោះក្នុងករណីចាំបាច់ត្រូវការការបញ្ចូលឈាម
  • ត្រូវប្រាកដថាមន្ទីរពេទ្យដែលនៅជិតបំផុតត្រូវបានគេជូនដំណឹងអំពីការមកដល់នៃជនរងគ្រោះ មន្ទីរពេទ្យគួរតែត្រូវបានគេជូនដំណឹងអំពីតម្រូវការពិសេសណាមួយដែលចាំបាច់ដើម្បីព្យាបាលជនរងគ្រោះ
  • ធ្វើដំណើរជាមួយជនរងគ្រោះទៅមន្ទីរពេទ្យដែលបានកំណត់ ហើយធ្វើការផ្ទេរជនរងគ្រោះ ដែលរាប់បញ្ចូលទាំងការអង្កេតរបស់អ្នក ការផ្ដល់ថ្នាំទៅជនរងគ្រោះ ក្នុងដំណាក់កាលព្យាបាល ការគាំទ្រជីវិតដំបូង (ILS)
  • ប្រសិនបើពេលដល់មន្ទីរពេទ្យ មានតម្រូវឱ្យផ្ទេរជនរងគ្រោះបន្ត ដោយមូលហេតុណាមួយនោះ ពេទ្យក្រុមនឹងនៅជាមួយជនរងគ្រោះរហូតទាល់តែគោលដៅចុងក្រោយសម្រាប់ការព្យាបាល
  • ពេទ្យក្រុម គឺត្រូវធានាថាមូលដ្ឋានប្រតិបត្តិការ (Operations Base) ត្រូវបានជូនដំណឹងអំពីស្ថានភាពប្រែប្រួលរបស់ជនរងគ្រោះ និងទីតាំងនៃជនរងគ្រោះនៅលើមូលដ្ឋានប្រចាំ
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ
  • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា
  • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម'
  • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន
  • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់
  • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ
  • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ

Requirements

  • ជំនាញ បទពិសោធន៍និងលក្ខណៈសម្បត្តិដែលត្រូវការ
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំធ្វើការផ្នែកវេជ្ជសាស្រ្តព្រមទាំងយ៉ាងហោចណាស់មានសញ្ញាប័ត្រគិលានុបដ្ឋាយិកា ឬ សញ្ញាប័ត្រ ប្រហាក់ប្រហែល
  • បន្ទាប់ពីការជ្រើសរើស បុគ្គលិកត្រូវតែជាប់ការវាយតម្លៃទទួលស្គាល់សមត្ថភាពផ្ទៃក្នុង របស់អង្គការម៉ែក ថាជាពេទ្យសង្រ្គោះ ប្រចាំក្រុម
  • បន្ទាប់ពីការបណ្តុះបណ្តាលផ្ទៃក្នុងរបស់អង្គការម៉ែក បន្ទាប់ពីការជ្រើសរើស បុគ្គលិកបង្ហាញថាមានចំណេះដឹងអំពីនីតិវិធីបទដ្ឋាន ប្រតិបត្តិការ និងនីតិវិធីការព្យាបាលវេជ្ជសាស្រ្ត របស់អង្គការម៉ែក
  • មានបទពិសោធន៍ក្នុងការថែទាំរបួសនិងថ្នាំព្យាបាលរបួសជាគុណប្រយោជន៍
  • មានចំណេះដឹងផ្នែកកុំព្យូទ័រមូលដ្ឋានជាគុណប្រយោជន៍
  • មានក្រមសីលធម៌ការងាររឹងមាំ
  • ជំនាញទំនាក់ទំនងល្អ
Company Description
The Mines Advisory Group (MAG) is a humanitarian organisation clearing the remnants of conflict for the benefit of communities worldwide. MAG is co-laureate of the 1997 Nobel Peace Prize. MAG has been working in the field of Humanitarian Mine Action in Cambodia since 1992.